ប្រទេសជប៉ុននិងបារាំងបានធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញពាណិជ្ជកម្មសេរីទ្វេភាគី

អន្តរជាតិ៖នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ និងប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថាពួកគេនឹងធ្វើការរួមគ្នានៅក្នុងកិច្ចពិភាក្សានាំមុខស្តីពីពាណិជ្ជកម្មសេរីនិងបញ្ហាផ្សេងៗទៀតនៅក្នុងកិច្ចប្រជុំកំពូល G20 នៅអូសាកា។

លោក Abe បានស្ថិតនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចរបស់លោកនៅអឺរ៉ុបនិងអាមេរិកខាងជើង។ក្នុងសន្និសីទសារព័ត៌មានរួមមួយមុនពេលកិច្ចប្រជុំកំពូលរបស់ខ្លួនលោក អាបេ និងលោកម៉ាក្រុងបានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កាហើយបានសន្យាធ្វើការជាមួយប្រទេសដទៃទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

លោកអាបេបានសម្តែងការអាណិតអាសូរចំពោះអគ្គីភ័យនៅវិហារ Notre-Dame ហើយបានផ្តល់ជំនួយជប៉ុនក្នុងកិច្ចប្រឹងប្រែងកសាងឡើងវិញ។

លោកក៏បានបង្ហាញពីបំណងក្នុងការក្នុងការអញ្ជើញលោកម៉ាកក្រុងនិងភរិយារបស់លោកទៅកាន់ប្រទេសជប៉ុននៅខែមិថុនាមុនកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកាក្នុងខែដដែល។

លោកអាបេនឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលអូសាកាខណៈលោកម៉ាក្រុងជាសមាជិកនៃប្រទេសG7។លោកអាបេបានអំពាវនាវដល់លោកម៉ាកក្រុងសម្រាប់កិច្ចសហប្រតិបត្តិការរបស់លោកក្នុងការផ្តល់សាររឹងមាំនៅឯកិច្ចប្រជុំកំពូលទាំងពីរ។

នាជំនួបនៅទីក្រុងប៉ារីសនេះដែរភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីដឹកនាំកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G20 ស្តីពីបញ្ហានានារួមមានការធ្វើពាណិជ្ជកម្មសេរីនិងកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក។

ពួកគេក៏បានបញ្ជាក់ថាពួកគេនឹងធ្វើការរួមគ្នាក្នុងកិច្ចពិភាក្សាស្តីពីការបង្កើតក្របខ័ណ្ឌអន្តរជាតិសម្រាប់គ្រប់គ្រងទិន្នន័យអេឡិចត្រូនិកនិងវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិចនៅក្នុងមហាសមុទ្រ៕