បុគ្គលិកហាង ប្រុកកាលីនភីហ្សា ម្នាក់ចង.កសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលនារីម្នាក់ជាបុគ្គលិកហាង ប្រុកកាលីនភីហ្សា បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះជួលជាន់ទី៦ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ៦១ ជាន់ទី៦ ផ្ទះលេខ១២ ផ្លូវ៤៨៨ ក្រុម១៤ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ខន ស្រីនីន ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានមុរបរជាបុគ្គលិក ហាង ប្រុកកាលីនភីហ្សា មានស្រុកកំណើតនៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះ ធុន ដារ៉ា ត្រូវជាបងប្អូនជីដូនមួយនឹងសព បានមកលេង ជនរងគ្រោះ ដោយបានសុំការអនុញ្ញាតពីម្ចាស់ផ្ទះជួលនិងបានឲ្យសន្តិសុខ ដែលយាមនៅមុខផ្ទះជួយជូនខ្លួនឡើងទៅបន្ទប់ជួលរបស់ជនរងគ្រោះ និងបានឲ្យសោបន្ទប់មកជាមួយ។ ពេលឡើងទៅដល់បន្ទប់បានគោះទ្វា តែគ្មានការឆ្លើយតប ថែមទាំងជាប់សោនៅខាងក្នុង ទើបសន្តិសុខយកសោមកចាក់

ចូលមើល ឃើញនារីរងគ្រោះចងកជាប់នឹងចម្រឹងបង្អួចកញ្ចក់ ស្លាប់បាត់ទៅហើយ ទើបម្ចាស់ផ្ទះប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យសាកសព។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាស្លាប់ដោយការធ្វើអត្តឃាតចងកខ្លួនឯងពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕