បណ្ដាញសារព័ត៌មានកូរ៉េខាងជើង៖មេដឹកនាំកូរ៉េខាងជើងនឹងទៅបំពេញទស្សនៈកិច្ចក្នុងប្រទេសរុស្ស៊ីពេលឆាប់ៗនេះ

អន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានប្រកាសនៅថ្ងៃអង្គារនេះថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននឹងធ្វើទស្សនកិច្ចក្នុងប្រទេសរុស្ស៊ីឆាប់ៗនេះសម្រាប់កិច្ចប្រជុំកំពូលដំបូងរបស់លោកជាមួយលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េបានឱ្យដឹងថាលោកគីម “នឹងទៅធ្វើទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីតាមការអញ្ជើញរបស់លោក Vladimir Putin ” ។ ពួកគេនឹងមានកិច្ចពិភាក្សាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។

ទោះជាយ៉ាងណាក៏ដោយទីភ្ងាក់ងារព័ត៌មាន KCNA មិនបាននិយាយពីពេលវេលានិងទីកន្លែងដែលពួកគេនឹងជួបគ្នានោះទេ។ កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់កូរ៉េខាងជើងក៏បានរាយការណ៍ផងដែរអំពីដំណើរទស្សនកិច្ចរបស់លោកគីមទៅកាន់ប្រទេសរុស្ស៊ីដោយមិនផ្តល់ព័ត៌មានលម្អិត។

គូសបញ្ជាក់ថា លោកគីមនិងលោកពូទីនត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាVladivostok ប្រទេសរុស្ស៊ីនាថ្ងៃពុធឬថ្ងៃព្រហស្បតិ៍។ វិមានក្រឹមឡាំងបានប្រកាសថាមេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅចុងខែនេះប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ៕