សហរដ្ឋអាមេរិកនឹងមិនបន្តលើកលែងចំពោះការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ទៀតទេ

អន្តរជាតិ៖រដ្ឋាភិបាលអាម៉េរិកនិយាយថាខ្លួននឹងបញ្ចប់ការលើកលែងការដាក់ទណ្ឌកម្មដែលលើកលែងសំរាប់ប្រទេសមួយចំនួនរួមទាំងប្រទេសជប៉ុនពីការហាមប្រាមការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់។នេះបើយោងតាមសេតវិមានបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃចន្ទដកស្រ​ង​ចេញផ្សាយដោយទីភ្ងាក់ងារព័ត៌មានNHK។

កាលពីខែវិច្ឆិកាឆ្នាំមុនរដ្ឋការអាមេរិកលោកប្រធានាធិបតី Donald Trump បានហាម មិនឱ្យមានការនាំចូលប្រេងពីអ៊ីរ៉ង់បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015 ។

ប៉ុន្តែប្រទេសនេះបានផ្តល់ការលើកលែងការដាក់ទណ្ឌកម្មដល់ប្រទេសចំនួនប្រាំពីរក្នុងរយៈពេល 180 ថ្ងៃពោលគឺរហូតដល់ថ្ងៃទី 2 ខែឧសភា។

សេចក្ដីប្រកាសនេះអាចនាំឱ្យមានការលំបាកសម្រាប់ប្រទេសដែល នាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់។រដ្ឋបាល Trump មានបំណងដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ដោយកាត់បន្ថយការនាំចេញប្រេងឆៅរបស់ខ្លួនទាំងស្រុងដែលត្រូវបានចាត់ទុកថាជាដង្ហើម។ទន្ទឹមគ្នានេះការកាត់បន្ថយការផ្គត់ផ្គង់ប្រេងអ៊ីរ៉ង់នៅលើទីផ្សារអន្តរជាតិក៏អាចនាំឱ្យមានការកើនឡើងតម្លៃប្រេងផងដែរ៕