រាជបណ្ឌិត្យសភាកម្ពុជា គ្រោងរៀបចំកិច្ចពិភាក្សាតុមូល ដើម្បីពិភាក្សាស្តីពីការឆ្លើយឆ្លងគ្នារវាងស្ថានទូតអាមេរិក និង ស្ថានទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ យោងសេចក្តីជូនដំណឹង រាជបណ្ឌិត្យសភាកម្ពុជា បានគ្រោងនិងរៀបចំកិច្ចពិភាក្សាតុមូល ដើម្បីពិភាក្សាស្តីពី ការឆ្លងឆ្លើយគ្នារវាងស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ មេសា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក នៅសាលនៃ រាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ និងមានការចូលរួមពីវាគ្មិនមកពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អ្នកច្បាប់ អ្នក ប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។

គួរបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកបានបង្ហោះសារលើ ផេកផ្លូវការរបស់ខ្លួន ដោយបានចាត់ទុកថា ប្រទេសចិនគឺជា ដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។

ស្ថានទូតសហរដ្ឋអាមេរិកបានសរសេរថា «ប្រទេសចិនគឺជា ដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយ សហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»

ជាការឆ្លើយតប ខាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកសាររបស់សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថាបញ្ហាឱនភាពពាណិជ្ជកម្ម។

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានសរសេរដូច្នោះថា «មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម

វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេចទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។ នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ,០០០គីឡូម៉ែត្រ។ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិស័យមួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា) ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ