កូនប្រុសខឹងឪពុកម្តាយយកសាំងដុតផ្ទះឆេះអស់ទាំងស្រុង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ៖ នៅថ្ងៃទី១៤ខែ មេសា ឆ្នាំ២០១៩ ម៉ោង១៣៖២០នាទី មានលរណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងមានទំហំ ០៨×០៩mសង់ពីឈើលើថ្មក្រោម ឆេះអស់ទាំងស្រុងស្ថិតនៅចំណុចភូមិខ្នាចខាង ជើងឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដែលមានម្ចាស់ផ្ទះឈ្មោះ ជិន ប៊ុនថុល ភេទ ប្រុសអាយុ៤០ឆ្នាំ។

ចំពោះមូលហេតុនៃករណីអគ្គីភ៏យនេះ ដោយសារកូនខឹងនឹងឪពុកម្តាយបានយកសាំងដុតផ្ទះខ្លួនឯង។ ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន៕