អណ្តូងទឹកឆក់យកជីវិតមនុស្ស៣នាក់ កៀកថ្ងៃចូលឆ្នាំ យ៉ាងរន្ធត់នៅខេត្តសៀមរាប

ដោយ៖ អែល វិចិត្រ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលបុរស ម្នាក់៣នាក់ បានស្លាប់ក្នុងអណ្តូងទឹកមួយកន្លែងយ៉ាងរន្ធត់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន៖ ទី១ មានឈ្មោះ លន់ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ ,ជនរងគ្រោះទី២ មានឈ្មោះ ហ៊ន់ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ និងជនរងគ្រោះទី៣ មានឈ្មោះ ធុន ធឿន ភេទប្រុស អាយុ២៨ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នេះ បានចុះតទុយោបូមទឹក ក្នុងអណ្តូង ដែលមានជម្រៅ ៦ ទៅ ៧ម៉ែត្រ អកុសលក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕