រថយន្តCamry បុកម៉ូតូឌ្រីមសង់ប៉ើងជាងដប់ម៉ែត្របណ្ដាល ឲ្យបុរសម្នាក់បោកក្បាលនិងរបាំងថ្មលូស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តCamry មួយគ្រឿងបើក បុកពេញទំហឹងបណ្ដាលឲ្យផ្លោងបោកជាមួយនិងរបាំងលូ ស្លាប់ភ្លាមៗនៅនិងកន្លែង នៅវេលាម៉ោង១២៖៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៣៦០កែងនិងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន។

ជនរងគ្រោះឈ្មោះ សួនសុភក្រ ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរធ្វើការនៅក្រសួងសាធារណៈការ ផ្នែកសន្តិសុខ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅផ្ទះលេខ៣២០ ក្រុម៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GZ-3990 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុក៏ឆ្លងផ្លួវលេខ៣៦០ ស្រាប់តែមានរថយន្ត Camry ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2N.1988 បើកបរតាមបណ្ដោយផ្លូវ៣៦០ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយក៏ជ្រុលបុកម៉ូតូខាងលើ បណ្ដាលឲ្យបុរសម្នាក់ផ្លោងទៅបោកជាមួយខឿនថ្មលូទឹកស្អុយបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯរថយន្តបង្កភ្លាមៗក៏បានឈប់មើលផងដែរ តែដោយសារអត់មានអ្នកចាំអារម្មណ៍ និងឃាត់ធ្វើ ឲ្យរថយន្តខាងលើបើករត់ទៅចតនៅផ្លូវ១៦៣ជិតKTV XOចាស់បំរ៉ុងចុះរត់ត្រូវបានសមត្ថកិច្ចចាប់យកទៅប៉ុស្តិ៏

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏រាជធានីភ្នំពេញ និងធ្វើកំណត់ហេតុសពប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕