រន្ធត់ណាស់!! រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូវីវ៉ាអូសប្រមាណ មួយគីឡូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ដាច់ជាពីបីកំណាត់

ភ្នំពេញ៖ នៅវេលាម៉ោង១៖៥០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់មួយ បានកើតឡើងបណ្តាលឲ្យ បុរសម្នាក់បានស្លាប់ដាច់ជាពីរបីកំណាត់ធ្លាយពោះវៀនគួរឲ្យអាណោចអធម័បំផុត បន្ទាប់ពី រថយន្តមិនស្គាល់ម៉ាកបានបុកអូសប្រមាណមួយគីឡូម៉ែត្រ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រកែងនិងផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។ ជនរងគ្រោះឈ្មោះគង់អាយុ៣០ជាងស្នាក់ភូមិព្រៃកី()សង្កាត់ពងទឹកខណ្ឌដង្កោ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូវីវ៉ាពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ.1CZ-0971ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ៣ ខណៈមកដល់និងចំណុចកើតហេតុស្រាប់តែមាន រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរពីត្បូងទៅជើងបត់មកផ្លូវ៣០ម៉ែត្របុកហើយកិនអូសជនរងគ្រោះប្រមាណ មួយគីឡូម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់ដាច់ពីបីកំណត់ ហើយរថយន្តបង្ករបានបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងខាងជំនាញមក វាស់វែងនិងធ្វើកំណត់ហេតុរួចហើយប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់មក ប្រគល់ជូនវិញ៕