ជប៉ុនបានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងសម្រាប់រយៈពេល 2 ឆ្នាំ

អន្តរជាតិ៖ប្រទេសជប៉ុនបានសម្រេចពង្រីកការហាមឃាត់ពាណិជ្ជកម្មរបស់ខ្លួននិងទណ្ឌកម្មផ្សេងៗទៀតទៅលើកូរ៉េខាងជើងរយៈពេលពីរឆ្នាំទៀត។គណៈរដ្ឋមន្រ្តីបានអនុម័តការពន្យារពេលនៅថ្ងៃអង្គារនេះ។

ទ័ណ្ឌកម្មពាណិជ្ជកម្មនេះនឹងផុតកំណត់នៅថ្ងៃសៅរ៍ខាងមុខ។វិធានការនេះគឺជាផ្នែកមួយនៃទណ្ឌកម្មឯកតោភាគីរបស់ជប៉ុន ចាប់តាំងពីឆ្នាំ 2006 ក្នុងការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនិងការបាញ់មីស៊ីល។

រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្តអនុវត្តន៍ទណ្ឌកម្មដោយសហការជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ក្តីសង្ឃឹមសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងបានស្រអាប់ទៅវិញនៅប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីកិច្ចប្រជុំកំពូលអាម៉េរិក – កូរ៉េខាងជើងនៅរដ្ឋធានីហាណូយកាលពីខែកុម្ភៈបានបញ្ចប់ដោយគ្មានការព្រមព្រៀង៕