អាជ្ញាធរអូស្រា្តលីរឹបអូសគ្រឿងញៀនប្រភេទម៉ាទឹកកកជាង កន្លះតោននៅទីក្រុងស៊ីដនី

អន្តរជាតិ៖ថ្នាំញៀនមេតាហ្វេតាមីនដែលត្រូវបានគេស្គាល់ ថាជាម៉ាទឹកកកដែលមានតម្លៃប្រមាណ 310 លានដុល្លារ ត្រូវបានរឹបអូសដោយអាជ្ញាធរព្រំដែននៅក្នុងទីក្រុងស៊ីដនី។

កងកម្លាំងព្រំដែនអូស្ត្រាលី (ABF) បាននិយាយកាលពីនៅចន្ទថាថ្នាំញៀនទម្ងន់ 585 គីឡូក្រាមត្រូវបានលាក់ទុកនៅក្នុងទូរទឹកកកចំនួន 11 គ្រឿងដែលកំពុងដឹកជញ្ជូន។

អគ្គនាយក ABF លោក Garry Low បាននិយាយថា កាលពីមុនមន្រ្តីរបស់លោកបានបង្រ្កាប​ការនាំចូលថ្នាំញៀនបែបនេះក្រោមរូបភាពតូចៗ តែឥឡូវនេះវាកាន់តែរីករាលដាលធំ​ទៅៗ​ហើយ។លោកបន្តថាពួកគាត់កមពុងស្វែងរកគ្រឿងញៀនទាំងនោះ។

គូសបញ្ជាក់ថាមុនឈានដល់ការរឹបអូសគ្រឿងញៀនខាងលើ មានការស៊ើបអង្កេតរួមមួយត្រូវបានបង្កើតឡើងដោយ ABF, ប៉ូលិសសហព័ន្ធអូស្ត្រាលីនិងកងកម្លាំងឧក្រិដ្ឋកម្មដែលរៀបចំដោយកម្លាំងប៉ូលិសនៃរដ្ឋ New South Wales ៕