Trump: នាយកសន្តិសុខមាតុភូមិលោកស្រី Nielsen លាលែងពីតំណែង

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាលោកស្រី Kirstjen Nielsen រដ្ឋមន្ត្រីសន្តិសុខមាតុភូមិនឹងចុះចេញពីតំណែង។

Trump បានថ្លែងអំណគុណលោកស្រី Nielsen សម្រាប់ការងាររបស់លោកស្រីនៅក្នុងសារលិខិតមួយកាលពីថ្ងៃអាទិត្យហើយបានបន្ថែមថាលោក Kevin McAleenan នាយក ព្រំដែននិងគយសហរដ្ឋអាមេរិកនឹងតែងតាំងជានាយកស្តីទីនៃក្រសួងសន្តិសុខមាតុភូមិ។

លោកស្រីNielsen បាន ពង្រឹងការងារត្រួតពិនិត្យអំពើភេរវកម្មសន្តិសុខព្រំដែននិងវិធានការប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់។

Trump ត្រូវបានគេនិយាយថាបានអាក់អន់ចិត្តចំពោះការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ខុសច្បាប់របស់លោកស្រី Nielsen ។

នាពេលកន្លងទៅលោកស្រី Nielsen ត្រូវបានគេនិយាយថាអាចនឹងលាលែងពីតំណែងចាប់តាំងពីនាយកផ្នែកបុគ្គលឹកសេតវិមានលោក John Kelly លាលែងពីតំណែង។

ការប្រកាសកាលពីថ្ងៃអាទិត្យគឺជាការបង្ហាញចុងក្រោយបំផុតនៅក្នុងការចាកចេញពីតមណែងជាបន្តបន្ទាប់របស់មន្រ្តីសំខាន់ៗនៃរដ្ឋបាលលោក Trump ។ ក្នុងនោះរួមមានអគ្គមេធាវី Jeff Sessions ដែលត្រូវបានគេបណ្ដេញចេញពីតំណែងកាលពីខែវិច្ឆិកានិងរដ្ឋមន្ត្រីការពារជាតិលោក James Mattis ដែលបានលាលែងពីតំណែងនៅខែបន្ទាប់៕