ផ្ទះចំនួន៤០១ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ ខណៈមនុស្សចំនួន៧២២នាក់គ្មានទីជំរក

អន្តរជាតិ៖បន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំសម្បើមមួយបានវាយប្រហារខេត្ត Gangwon-do ភាគខាងកើតប្រទេសកូរ៉េតាំងពីល្ងាចថ្ងៃព្រហស្បតិ៍នោះអាជ្ញាធរបានចេញរបាយការណ៍អំពីទំហំនៃការខូចខាត។នេះបើយោងតាមទីភ្ងាក់ងារព័ត៌មានអារីរ៉ាំង។ការិយាល័យកណ្តាលនៃមជ្ឈ​មណ្ឌលគ្រោះមហន្តរាយនិងសុវត្ថិភាព បាននិយាយកាលពីថ្ងៃអាទិត្យថា មានអ្នកស្លាប់ម្នាក់ ខណៈមនុស្សជាង 700 នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។បច្ចុប្បន្នពួកគេកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នចំនួន 21កន្លែង។អាជ្ញាធរគ្រោះមហន្តរាយក៏បាននិយាយផងដែរថាផ្ទះចំនួន 401ខ្នងខណៈអគារ100ខ្នង ទីសាធារណៈចំនួន៦៨កន្លែងត្រូវបានផ្សែងភ្លើងរោលខ្មៅ។អារ៉ាំងបានបន្ថែមទឿតថានៅមាន គ្រឿងម៉ាស៊ីនកសិកម្ម ជាង 200 គ្រឿងនិងរថយន្តចំនួន 15 គ្រឿងក៏ត្រូវបានបំផ្លាញផងដែរ៕