រញ្ជួយដីកម្រិត 6.1 រិចទ័របានវាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី

អន្តរជាតិ៖រញ្ជួយដីកម្រិត 6.1 រិចទ័របានវាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីភ្នាក់ងារឧតុនិយមនិងភូមិសាស្ត្រឥណ្ឌូណេស៊ី បាននិយាយថាការរញ្ជួយដីដែលមានទំហំ 6.1 រិចទ័របានវាយប្រហារខេត្តNusa Tenggaraនៅចំកណ្តាលប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យដែលមិនបង្កឱ្យមានសញ្ញារលកយក្សស៊ូណាមីទេ។

លោក Abdul Rosyid មន្ត្រីឧតុនិយមនិងភូមិសាស្ដ្របាននិយាយថា រញ្ជួយដីនេះបានវាយប្រហារនៅម៉ោង 4 និង 54 នាទីព្រឹកម៉ោងនៅក្នុងទីក្រុងហ្សាកាតាជាមួយនឹងចំណុចកណ្តាលនៃការរញ្ជួយជម្រៅ 573 គីឡូមែត្រ។

មន្ត្រីរូបនេះបានប្រាប់ស៊ីនហួតាមទូរស័ព្ទថា “ការរញ្ជួយនេះមិនមានសញ្ញានៃរលកយក្សស៊ូណាមីទេដូច្នេះយើងមិនបានចេញការប្រុងប្រយ័ត្នអំពីរលកយក្សស៊ូណាមិទេ” ។

លោកបាននិយាយថា រហូតមកដល់ពេលនេះមិនមានរបាយការណ៍ណាមួយបង្ហាញថាមានអ្នករងរបួសឬខូចខាតដែលបង្ករឡើងដោយគ្រោះធម្មជាតិខាងលើនេះនៅឡើយ។

សូមជ្រាបជូនថាប្រទេសឥណ្ឌូនេស៊ីងាយនឹងរញ្ជួយខណៈដែលវាឋិតនៅលើតំបន់ងាយរងគ្រោះដោយការរញ្ជួយដីឬហៅថាPacific Ring of Fire៕