តួកគី៖អាកាសយានដ្ឋានអ៊ីស្តង់ប៊ុលថ្មីបានចាប់ផ្តើមប្រតិបត្តិការពេញលេញហើយ

អន្តរជាតិ៖ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសទួរគី Istanbul បានធ្វើប្រតិបត្តិការពេញលេញ។នេះបើយោងតាមទីភ្ងាក់ព័ត៌មានNHKចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី៧​ខែមេសាឆ្នាំ២០១៩។

អាកាសយានដ្ឋានអ៊ីស្តង់ប៊ុលថ្មីត្រូវបានគេរំពឹងថានឹងទទួលអ្នកដំណើរ 90 លាននាក់ក្នុងមួយឆ្នាំៗ។ អាជ្ញាធរគ្រោងនឹងពង្រីកសមត្ថភាពវារហូតដល់ 200 លាននាក់ដើម្បី ឱ្យវាក្លាយជាព្រលានយន្តហោះធំបំផុតក្នុងពិភពលោក។

ព្រលានថ្មីដែលជំនួសព្រលានយន្តហោះ Ataturk បានបើកផ្នែកខ្លះកាលពីខែតុលា។ អាកាសយានដ្ឋានថ្មីនេះមានផ្ទៃក្រឡា 76.5 លានម៉ែត្រការ៉េនិងមានចម្ងាយ 35 គីឡូម៉ែត្រពីកណ្តាលទីក្រុង។

កាលពីរសៀលថ្ងៃសៅរ៍ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិទួរគីអ៊ែរឡាញត្រូវបានប្តូរទៅកាន់អាកាសយានដ្ឋានថ្មី។ហើយអាកាសយានដ្ឋាននេះដែរត្រូវបានព្យាករណ៍ថានឹងជួយបង្កើនល្បឿនកំណើនសេដ្ឋកិច្ចតួកគីផងដែរ៕