បុរសម្នាក់ធ្លាក់ពីលើអង្រឹង ត្រូវរថយន្តកិន បែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញ បុរសម្នាក់បន្ទាប់ពីសំរាកការងារយកអង្រឹងចងពី រថយន្តមួយទៅរថយន្តមួយទៀតដេក តែអកុសលត្រូវបុរស ម្នាក់បេីករថយន្តចេញមិនបានប្រុងប្រយ័ត្នមេីលជុំវិញទាញ ខ្សែដាច់ពីគ្នាបណ្ដាលឲ្យជនរងគ្រោះរមៀលខ្លួនចូល ក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម

ហេតុការណ៍នេះកេីតឡើងកាលពីវេលាម៉ោង២១៖១០នាទី យប់ថ្ងៃទី២៥មិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៥ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ។

សពជនរងគ្រោះឈ្មោះ បេន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្នែរ នៅស្នាក់នៅភូមិមហាសេនា ឃុំតាផេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរព្រូទ្បាន អ្នកបេីកបរ ឈ្មោះ ផាន់ ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរបើកបរ រថយន្ត(គេចខ្លួន)

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន ពេលកើតហេតុគេឃើញ ជនរងគ្រោះបានចងអង្រឹងដេកក្រោមរថយន្ត ពីរថយន្តមួយទៅរថយន្តមួយទៀតស្រាប់តែអ្នកបើកចេញដោយពុំបានត្រួតពិនិត្យខាងក្រោមរថយន្តបណ្តាលឲ្យដាច់ខ្សែអង្រឹងរួចបោកជនរងគ្រោះ ចូលកង់ រថយន្តផ្នែកខាងឆ្វេងស្លាប់នៅនិងកន្លែងកើតហេតុ។

បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុលកំណើត