សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចផ្ទេរភារកិច្ច ឯកឧត្តម សាយ សំអាល់ មកជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះសីហនុ

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចស្តីពីការរផ្ទេរភារកិច្ច ក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានី ខេត្ត ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ សម្តេចតេជោនហ៊ុន សែន ប្រធានគណបក្សប្រជាជន បានសម្រេចផ្ទេរភារកិច្ច ឯកឧត្តម សាយ សំអាល់ ពីអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ មកជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះសីហនុ។