បុរសជនជាតិបរទេសម្នាក់បានលោត សម្លាប់ខ្លួនពីអាគារជាន់ ទី៣ រយះលលាក្បាល

ភ្នំពេញ៖ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៩ មានករណីបុរសជនជាតិបរទេសម្នាក់សម្រេច លោតសម្លាប់ខ្លួនពីលើជាន់ទី៣នៃសណ្ឋាគារ «អាម៉ារី» បណ្តាលឲ្យរយះលលាក្បាល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មានបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ បុរសជនជាតិបរទេសម្នាក់អង្គុយលើសំយ៉ាបសណ្ឋាគារជាន់ទី៣មក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលរដ្ឋាឲ្យចុះមកអន្តរាគមន៍ ស្របពេលនោះបុរសជនបរទេសក៏បានសម្រេចចិត្តលោតចុះមកក្រោមនៅទើលើរថយន្តម៉ាក់ ហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ AQ-7569 បណ្ដាលអោយបុរសជនបរទេស រយះលលាក្បាលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត្រ៕