ជនសង្ស័យប្រុសស្រី ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ នៅខណ្ឌចំការមន

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយចនគរបាលខណ្ឌ ចំការមន ធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ យីហោ ម៉ៅ សំរិទ្ធ ម៉ាស្សា ។ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ ដែលស្ថិតនៅជាប់អធិការខណ្ឌ៧មករា ស្ថិតក្នុងសង្កាត់វាលវង់ ធានី ភ្នំពេញ។

ជនសង្ស័យទាំង ៣នាក់ខាងលេី ទី១-ឈ្មោះ សូ ណាង ហ៉ាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងជួសជុលទូរសព្ទ័ ស្នាក់នៅផ្ទះ៤៤E1 ផ្លូវ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន , ២-ឈ្មោះ អេម លីណា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិកងមាស ឃុំកំពង់ចាម ខេត្តកំពង់ចាម និងទី៣-ឈ្មោះ វិត យុំាងលិត ភេទប្រុស អាយុ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ វិន យ៉ាងសឹង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះឈើ សង្កាត់ច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបានចូលទៅលេងនៅក្នុងហាងអ៉ិនធីណេត មួយកន្លែង ដែលស្ថិតនៅខាងក្រោយរោងកុនគិរីរម្យ ខណៈនោះ ស្រាប់តែជនសង្ស័យបានដេីរមករករឿង ជនរងគ្រោះ បានវាយទៅលេីជនរងគ្រោះរហូតដល់រត់គេចខ្លួនបាត់ ដោយនៅពេលនោះ ជនសង្ស័យបា នឃេីញជនរងគ្រោះរត់ចោលម៉ូតូ ជាឱកាសល្អសម្រាប់ជនសង្ស័យទាំងនោះ បាននាំគ្នាលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាក់ ICON យកទៅបញ្ជាំនៅផ្សារឃ្លាំងរំសេវ ដោយដាក់បញ្ជាំក្នុងតម្លៃចំនួន ១២០ដុល្លា ។

លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ ដកហូតសំភារៈមួយចំនួន។

ក្រោយពីនគរបាលខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ យកទៅសាកសួររួចប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌចំការមន ដេីម្បីបន្តនីតិវិធីច្បាប់៕