ពត៌មានបឋម៖ មានករណីផ្ទុះមីនតោន ក្នុងស្រុកត្រពាំងប្រាសាទ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២នាក់ និង រងរបួសម្នាក់

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង ១៣៖១០នាទីរសៀល មានករណីផ្ទុះមីនតោននៅចំណុចផ្លូវបារាំង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យបានបណ្ដាលឲ្យស្លាប់ ដល់ប្រជាពលរដ្ឋស្លូតត្រង់ចំនួន ២នាក់ និងរបួស១នាក់ រួមមាន៖ ឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំ ស្នាក់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខរី ខេត្តបាត់ដំបង ឈ្មោះ មៅ កំសត់ ប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ៣ឈ្មោះ តែម ប៊ុនធីម អាយុ៤៩ឆ្នាំរងរបួសធ្ងន់ ស្នាក់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ៕

ប្រភព៖ ផេកអាជ្ញាធរមីន