ឃាត់ខ្លួនបុរសជាឪពុកសង្ស័យ ប្រើហឹង្សា មកលើកូនប្រុសអាយុ៣ឆ្នាំ រហូតដល់ស្លាប់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានបងប្អូនខាង ប្រពន្ធប្តឹងនគរបាល ខណ្ឌជ្រោយចង្វារ ឲ្យ ឃាត់ ខ្លួន នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៩ នេះដោយសង្ស័យថា ប្រើហឹង្សា ទៅលើកូនប្រុសបង្កើតអាយុ៣ឆ្នាំ បណ្តាលឲ្យស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា។ ការឃាត់ខ្លួនបន្ទាប់ពីឪពុកនិងម្តាយនាំសពកូនប្រុសទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះណៃ រិទ្ធីអាយុ២២ឆ្នាំ ប្រពន្ធឈ្មោះស្រេង សុភ័ក្រអាយុ២៨ឆ្នាំ ជាកម្មាការីនីកាត់ដេរ ស្នាក់នៅត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ចំណែកកូន ប្រុសដែលស្លាប់ឈ្មោះរិទ្ធី រ៉ាវី អាយុ៣ឆ្នាំ ។

តាមនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា បុរសជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមគ្រួសារ ចោទប្រកាន់ថា បានប្រើហឹង្សា ទៅលើកុមារ បណ្តាលឲ្យកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យព្រមទាំងមានស្លាកស្នាមជាំពេញខ្លួន និងបានរាយការណ៍ ទៅនគរបាលជំនាញចុះមកពិនិត្យ សពផងដែរ ។ នគរបាលបានបន្តថា ការស្លាប់របស់ក្មេងនោះដោយសារតែជំងឺ ហើយ ការឃាត់ខ្លួន បុរសជាឪពុកដោយសារតែប្រើហឹង្សាមកលើកុមារ មិនបានពាក់ព័ន្ធការស្លាប់នោះទេ។

តាមស្ត្រីឈ្មោះស្រេង សុភ័ក្រត្រូវជាម្តាយក្មេង បានឲ្យដឹងថា កូនប្រុស របស់ខ្លួនបានស្លាប់នៅមន្ទីរគន្ធរបុប្ជា នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែមិនា បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ ។ ស្រ្តីរូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួន ឈឺ ប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់។

តាមបងប្អូន ខាងម្តាយ ក្មេងបានឲ្យដឹងថា កន្លងមក បុរសដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួន ឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ មិនថា តែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៍បានប្រើហឹង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥ដែរ ។ បន្ទាប់ពីឃាត់ខ្លួនបុរជាឪពុក សាកសួរនគរបាលខណ្ឌជ្រោយចង្វារបានប្រគល់ទៅឲ្យនគរបាលខណ្ឌដង្កោវិញដើម្បីកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕