បុរសជាកម្មករសំណង់ម្នាក់ ត្រូវផ្ទាំងថ្មរលំសង្កត់លើស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម

ដោយ៖ ម៉ូលី មាស

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែង ខណៈកំពុងវាយជញ្ជាំងថ្មស្រាប់តែបាក់សង្កត់ផ្ទប់និងជញ្ជាំងម្ខាងទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ចំណុចការដ្ឋានមួយកន្លែងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

សពមានឈ្មោះធឿន ថុន ភេទប្រុសអាយុ៤៤ឆ្នាំ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ មុខរបរកម្មករសំណង់មានកូនស្រី២នាក់។

តាមប្រពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន ពេលកេីតមានកម្មករសំណង់២នាក់ បានវាយផ្ទះចាស់ដោយវាយជិតរួចអស់ហេីយនៅតែជញ្ជាំងបង្គន់ប៉ុណ្ណោះ ដោយពួកគាត់បានដាក់វែនគ្នាវាយម្តងម្នាក់ ពេលដែលដល់វែនជនរងគ្រោះវាយ ស្រាប់តែជញ្ជាំងបង្គន់នោះបាក់មួយផ្ទាំងធំរលំសង្កត់លេីខ្លួនជនរងគ្រោះផ្ទប់និងជញ្ជាំងម្ខាងទៀត ហើយភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជាច្រេីន នាក់ជួយគាស់យកជនរងគ្រោះចេញដើម្បីសង្គ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ

ក្រោយពេលកេីតហេតុសពត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យនិងធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕