រដ្ឋបាលរាជធានីភ្នំពេញ និងពិចារណាចំណាត់ការផ្លូវច្បាប់ បើលោកWilliam មិនកែតម្រូវអត្ថបទ៖ «…សួរថា តើសម្តីចៅហ្វាយក្រុងនិងស្តាប់សម្លេងគីគី ព្រុស មួយណាល្អជាង»

ភ្នំពេញ៖ យោងតាមលិខិតរបស់លោក សេង វណ្ណៈ នាយក រដ្ឋបាលសាលារាជធានីភ្នំពេញ បានផ្ញើទៅប្រធានគណបក្ស ខ្មែរក្រោក លើកសំណើរសុំធ្វើការកែតម្រូវអត្ថបទនៃការ បង្ហោះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ពាក់ព័ន្ធនិងខ្លឹមសារអត្ថបទថា៖«…សួរថា តើសម្តីចៅហ្វាយក្រុង និងស្តាប់សម្លេងគីគី ព្រុស មួយណា ល្អជាង» ក្នុងន័យផ្សារភ្ជាប់ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

លោក សេង វណ្ណៈ បានចាត់ទុកការប្រើពាក្យពេជន៍របស់ ប្រធានគណបក្សខ្មែរក្រោកថា អសីលធម៌ គ្មានមូលដ្ឋាន ច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមានចរឹតមួលបង្កាច់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យមតិសាធារណៈមានការ ភ័ន្តច្រឡំ។ លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ស្វាគមន៍ និងរងចាំទទួលការរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ប៉ុន្តែពុំមែនជាប្រមាថមើលងាយ ជាន់ឈ្លីកិត្តិយសរហូតដល់ ថ្នាក់ប្រៀបប្រដូចមនុស្សជាមួយសត្វធាតុជាច្រើនលើកច្រើនសារនោះទេ។

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រធានគណបក្សខ្មែរក្រោកកែតម្រូវអត្ថបទឡើងវិញ ជៀសវាងការពិចារណានូវចំណាត់ការតាមផ្លូវតុលាការក្នុងបទ« ការប្រមាថ និងការ ប្រឆាំងនិងអ្នករាជការសាធារណៈ»៕