យុវតីវ័យអាយុ១៥ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់

កំពត កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥៖១០នាទី យុវតីម្នាក់ជាសិស្សរៀនថ្នាក់ទី៨សេនៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ដងទង់ គាំងបេះដូងស្លាប់ នៅចំណុច ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត

យុវតីរងគ្រោះ មានឈ្មោះ ទូច ស្រីណា អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ តាមការត្រួតពិនិត្យ របស់លោកគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានឲ្យដឹងថា សពយុវតីរងគ្រោះ ពិតជាស្លាប់ ដោយសារគាំងបេះដូង ពិតប្រាកដមែន មិនមាន ពាក់ព័ទ្ធ នឹងបទល្មើសអ្វីឡើយ