ត្រាំបញ្ជាអោយផ្អាកយន្ដហោះប្រភេទ Boeing 737 MAX ទាំង​អស់នៅសហរដ្ឋអាមេរិករហូតដល់ការស៊ើបអង្កេតសុវត្ថិភាពបញ្ចប់

អន្តរជាតិ៖នៅថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចចិត្តផ្អាកយន្តហោះ Boeing 737 MAX ទាំងអស់នៅក្នុងប្រទេសដោយសារតែការព្រួយបារម្ភពីសុវត្ថិភាពបន្ទាប់ពីយន្ដហោះប្រភេទដូចគ្នាបានធ្លាក់ពីរដងក្នុងរយៈពេលត្រឹមតែ 5 ខែប៉ុណ្ណោះ។

កាលពីសប្ដាហ៍មុនយន្តហោះអេត្យូពី 737 MAX Jet ដែលបានប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់ភ្លាមៗដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្ដហោះចំនួន 157 នាក់។កាលពីខែតុលា ឆ្នាំ២០១៨ យន្ដហោះប្រភេទនេះបានធ្លាក់នៅឥណ្ឌូណេស៊ី សម្លាប់ជីវិតមនុស្ស១៨៩នាក់។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថាការសម្រេចចិត្ត ខាងលើធ្វើឡើងដោយសារតែព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនអាមេរិក និងប្រជាជននៃបណ្ដាប្រទេសដទៃ។ លោក​ប្រធានាធិបតី ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាក្រុមហ៊ុន Boeing អាចនឹងឆ្លើយសំណួរពាក់ព័ន្ធនឹងមូលហេតុធ្លាក់យន្ដហោះនៅ អេត្យូពី៕