ការសិក្សា៖ការបំពុលខ្យល់កាន់តែអាក្រក់ជាងការជក់បារីបណ្តាលឱ្យមនុស្សស្លាប់ 8.8 លាននាក់ទូទាំងពិភពលោកជារៀងរាល់ឆ្នាំ

អន្តរជាតិ៖ការសិក្សាថ្មីមួយបង្ហាញថាការបំពុលបរិយាកាសរួមទាំងធូលី គឺមានគ្រោះថ្នាក់ជាងការជក់បារីដែលនាំឱ្យមានការស្លាប់ឈានមុខគេរហូតដល់ 8.5 លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅប្រទេសអាឡឺម៉ង់និងសាយព្រឺសដែលត្រូវបានចេញផ្សាយនៅក្នុងទស្សន៍ អឺរ៉ុបនោះតួលេខនេះត្រូវបានគេប៉ាន់ប្រមាណជិតទ្វេដង។

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថានេះគឺចំនួនច្រើនជាងការស្លាប់ដែលបណ្តាលមកពីការជក់បារីដែលត្រូវបានប៉ាន់ប្រមាណថាអាចនឹងមានចំនួនប្រហែល 7 លាននាក់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក។ដូច្នេះក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលព្រមទាំងវិធានការផ្សេងៗទៀត៕