អគ្គិភ័យឆាបឆេះ បេនឡានក្រុងរបស់ក្រុមហ៊ុន បូព៌ា អាសុី ដឹកអ្នកដំណើរ ក្រោយសាលាខណ្ឌសែនសុខ

ភ្នំពេញ ៖ ហេតុការណ៍អគ្គិភ័យមួយបានបង្កការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានឆាបឆេះបេនឡានក្រុងរបស់ក្រុមហ៊ុន បូព៌ា អាសុី ដឹកអ្នកដំណើរ ស្ថិតនៅក្រោយសាលាខណ្ឌសែនសុខ ជាប់ផ្លូវបេតុង ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ទីតាំងមាន ឈ្មោះ ម៉ង សារឿន ភេទប្រុអាយុ៤២ឆ្នាំមុខរបរមេការគ្រប់គ្រងឡានក្រុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកសម្ភារៈដែលរងការខូចខាតរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេច 1FG 4671ខូចខាតទាំងស្រុង ម៉ាសុីនឡាន គ្រឿងឡាន និងរោងជាងដែលមានតៃកុងឡានស្នាក់នៅ ។
សមត្ថកិច្ចបានបន្ថែមថា មូលហេតុ ដែលបណ្តាលឲ្យភ្លេីងឆាបឆេះនេះ គឺពុំបានដឹងមូលហេតុឡើយ ។ ក្នុងនោះដែរ កម្លាំងជំនាញពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តពន្លតអគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញអស់ចំនូន04គ្រឿង ដោយប្រេីពេលវេលាជិត១ម៉ោងទេីបអគ្គីភ័យនេះបានរលត់ទៅវិញទាំងស្រុង៕