ក្រោយពីមានការរិះគន់ អ្នកនិពន្ធបទច្រៀង Tena បានលុបបទ Emm(អេម) ចេញពី ទំព័រ YouTube របស់ខ្លួន

ភ្នំពេញ៖ ភ្លាមៗក្រោយពីមានការរិះគន់យ៉ាងខ្លាំងទៅលើបទ ថ្មីមានចំណងជើងថាEmm(អេម) ដែលអ្នកនិពន្ធបទចម្រៀង ល្បីឈ្មោះ Tena Khimpunm បានបង្ហោះកាលពីយប់មិញ ត្រូវបានអ្នកនិពន្ធលុបចេញពីទំព័រ YouTubeរបស់ខ្លួនហើយ គិតត្រឹមនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

នៅលើផេករបស់អ្នកនិពន្ធ Tena Khimpunm បានបង្ហោះ សារថា «ពួកយើងនឹងធ្វើការ remove បទចម្រៀងមួយបទនេះចេញសំទោសអ្នកទាំងអស់គ្នាផងបាទអរគុណបាទសំរាប់អ្នកដែលយកvideoទៅ post បន្តយេីងមិនទទួលខុសត្រូវនោះទេ»