អ្នកនាង ចន ច័ន្ទលក្ខិណា ប្រតិកម្មចំពោះបទចម្រៀងថ្មីរបស់ Tena ដែលយករឿងលើគ្រែមកនិពន្ធ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រធានសមាគម សិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារលើ គណនីហ្វេសប៊ុករបស់ខ្លួន ប្រតិកម្មខ្លាំងៗចំពោះបទច្រៀង ថ្មីរបស់អ្នកនិពន្ធឈ្មោះ Tena Khimpunm មានចំណងជើង ថា Emm (អេម) ដែលទើបតែចេញកាលពីយប់ម្សិលមិញ នៅលើ YouTube ដោយបានបញ្ជាក់ពាក្យថា 18+។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា «ទទួលយកអត់ បានទេអូនរឿងអាម៉ាស់របស់មនុស្សស្រីណាអូន» ក្នុង ខ្លឹមសារ នោះបន្តថា «ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណះអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី។ បងសុំសរសើរអូនដែលក្លាហាន រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហាតែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និងបងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរហើយបើឪពុក ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា?បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង»

បន្ទាប់ពីមានប្រតិកម្មរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ដូចជា អ្នក និយមលេងបណ្តាញសង្គមផ្សេងៗ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះដែរ លើផេករបស់អ្នកនិពន្ធTena Khimpunm ក៏បានបង្ហោះសារ សុំទោស និងរៀបរាបនូវពាក្យពេជន៍មួយ ចំនួនដែលមានខ្លឹមសារថា«សំទោសទៅដល់អ្នកទាំងអស់គ្នាដែលមិន ពេញចិត្តនៅចម្រៀងមួយបទនេះខ្ញុំដឹងថាប៉ារ៉ូលវាខ្លាំងតែចម្រៀងបែបនេះមិនមែនមានតែខ្ញុំទេដែលធ្វើបងប្អូនមានចម្រៀងបរទេសចម្រៀងខ្មែរថៃនឹងប្រទេសច្រើនណាស់ដែល rap បារូលបែបនេះខ្លាំងជាងខ្ញុំផងសិល្បន័យការ rap វាតែងតែមានពាក្យធ្ងន់ខ្លះហើយបងប្អូនហើយខ្ញុំក៏បានដាក់ logo ដែលខ្ញុំគូរង្វង់សនឹងហើយដាក់ថា 18+ ទៀតហើយខ្ញុំគ្រាន់តែជាអ្នកធ្វើភ្លេងតាម internet តែប៉ុណ្ណោះមិនមែនអ្នកចម្រៀងផ្លូវការឯណាហើយបទនេះពួកខ្ញុំធ្វើលែងទុកស្ដាប់ជាមួយមិត្តភ័ក្ដិខ្ញុំតែប៉ុណ្ណោះតែក៏ឃើញ fans របស់ខ្ញុំគាត់ចូលចិត្តក៏បង្ហោះទៅមិនបានលក់លើកទីផ្សានោះទេខ្ញុំដឹងថាទោះនិយាយយ៉ាងមិចក៏នៅតែមានកំហុសព្រោះមនុស្សមានការគិតខុសគ្នាតែចង់បកស្រាយប្រាប់អ្នកទាំងអស់គ្នាអគុណបាទ»៕