អគ្គីភ័យឆាបឆេះរថយន្តនិងស្ថានីយ៍ប្រេងស៊ូគីម៊ិចស្ទើទាំងស្រុងនៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ករណីអគ្គីភ័យបានឆាបឆេះ រថយន្តដឹកប្រេង និងស្ថានីយ៍ប្រេងស៊ូគីម៊ិច ស្ទើតែទាំងស្រុងដោយសារតែការធ្វែសប្រហែស(មិនប្រលត់ម៉ាស៊ីនរថយន្ថ) ពេលដែលផ្ទេរប្រេងសាំងពីរថយន្ត ចូលទៅក្នុងស៊ីទែនដែលកប់ក្រោមដី តែមិនបណ្តាល ឱ្យមានគ្រោះថ្នាក់ដល់មនុស្ស រឺ រាលដាលដល់ផ្ទះប្រជាពលរដ្ធដែលរស់នៅក្បែរនោះឡើយ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី ១១ មករា ២០១៩ នៅចំណុចផ្លូវបេតុងលេខ៩០៧ ស្ថានីយ៍ប្រេងស៊ូគីម៊ិច(បាយ័ន) ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមប្រពភព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គឺមានរថយន្តដឹកប្រេងមួយគ្រឿង របស់ក្រុមហ៊ុនដែលផ្ទុកចំណុះប្រេងចំនួន៦០០០លីត្រ បានចូលផ្ទេរប្រេងពីរថយន្ត ចូលទៅក្នុងស៊ីទែន ដែលកប់ក្រោមដី ខណៈកំពុងបូមប្រេងផ្ទេរ ដោយសារតែការធ្វែសប្រហែសរបស់បុគ្គលិក(មិនបានប្រលត់ម៉ាស៊ីនរថយន្ថ) បណ្ដាលឲ្យឆ្លងចរន្ត បែកផ្កាភ្លើង បង្កជាអគ្គីភ័យឆាបឆេះ ខ្លាំងឡើងៗតែម្តង ។

ម្ចាស់ឈ្មោះ: សេង សុខរ៉េម ភេទស្រី អាយុ 56ឆ្នាំ មុខរបរ: ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៊ីច ប្រភេទសំណង់: ស្ថានីយ៍ប្រេងសង់ពីថ្មបេតុងប្រក់ស័ង្កសី ទំហំ 15ម៉ែត្រx20ម៉ែត្រ ។ សំរាប់ការខូចខាត: ឆេះបន្ទប់ការិយាល័យធ្វើការក្នុងស្ថានីយ៍ប្រេង ទំហំ 3ម៉ែត្រx8ម៉ែត្រ ចំនួន01បន្ទប់ រថយន្តដឹកប្រេង ស្លាកលេខ3D 2721 ចំនួន 01គ្រឿង, ឆេះម៉ូតូធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1FS.0221 ចំនួន 01គ្រឿង ។

ចំពោះករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អស់១០គ្រឿង ដោយមកពីការិយាល័យ បង្ការពន្លត់អគ្គីភ័យ នៃស្នងការនរបាលរាជធានីភ្នំពេញ និង រថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ រថយន្តរបស់កោះពេជ្រ ទើបរលត់ទៅ វិញនៅម៉ោងប្រមាណ១១ថ្ងៃដដែល៕