ខណះពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅខណ្ឌឬស្សីកែវ

ភ្នំពេញ៖ ខណះពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍ ដើម្បីជួយបាញ់ពន្លត់នូវករណីអគ្គិភ័យមួយនេះផងដែរ។ ចំពោះមូលហេតុមិនទាន់បញ្ជាក់ឲ្យដឹងថាបណ្តាលមកពីអ្វីនៅឡើយទេ៕

ព័ត៌មានលម្អិត និងផ្សាយជាបន្ដបន្ទាប់។