CEO ក្រុមហ៊ុនយក្សAmazon និងជាមហាសេដ្ឋីពិភពលោកលែង​លះ​ប្រពន្ធក្រោយរៀបការរយៈពេល២៥ឆ្នាំ

អន្តរជាតិ៖យោងតាមបណ្ដាញសារព័ត៌មានអារីរ៉ាំងបានអោយដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos និងប្រពន្ធរបស់គាត់ MacKenzie បានលែងលះគ្នាបន្ទាប់ពីការរៀបការរយៈពេល 25 ឆ្នាំ។

អ្នកទាំងពីរបានធ្វើសេចក្តីប្រកាសនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធដោយនិយាយថាពួកគេនឹងនៅតែជាមិត្តនឹងគ្នា

ការប្រកាសនេះ អាចនាំឱ្យមានការលែងលះដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

សូមជម្រាបជូនថាទ្រព្យសម្បត្តិ របស់ប្រធានក្រុមហ៊ុន Amazon ខាងលើត្រូវបានគេប៉ាន់ស្មានថាមានប្រហែលជា 137 ពាន់លានដុល្លារ។​តាម​ច្បាប់​សហ​រដ្ឋ​អាមេរិក​ទ្រព្យ​សម្បត្តិ​ពាក់កណ្តាល ត្រូវ ប្រគល់ទៅឱ្យលោកស្រី MacKenzie ៕