Trump បញ្ជាក់ពីភាពចាំបាច់ម្តងទៀតសម្រាប់ការសាងសង់ជញ្ជាំងនៅពេលធ្វើដំណើរទៅព្រំដែន

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងជាថ្មីម្តងទៀតអំពីភាពចាំបាច់នៃការកសាងជញ្ជាំងព្រំដែនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែនអាមេរិក – មិចស៊ិកនៅក្នុងរដ្ឋតិចសាស់ភាគខាងត្បូង។

ដំណើរទស្សនកិច្ចនេះកើតមានចំពេលមានការបិទរដ្ឋាភិបាលមួយផ្នែកដែលបណ្តាលមកពីការខ្វែងគំនិតគ្នាលើការផ្តល់មូលនិធិសម្រាប់ជញ្ជាំង។

កាលពីថ្ងៃព្រហស្បតិ៍លោក Trump បានជួបភ្នាក់ងារ ព្រំដែននៅទីក្រុង McAllen ។ លោកបានទទូចថារបាំងព្រំប្រទល់មានសារៈសំខាន់ចាំបាច់ទោះបីជាវាជាដែកឬបេតុងក៏ដោយ។

លោក Trump ក៏បានរិះគន់អ្នកប្រជាធិបតេយ្យនិងប្រព័ន្ធផ្សព្វផ្សាយផងដែរពីបទចោទប្រកាន់គាត់ពីការបង្កើតវិបត្តិព្រំដែន។

មុននេះលោកប្រធានាធិបតីបានទាមទារសម្បទានពីគណបក្សប្រជាធិបតេយ្យដោយគំរាមប្រើអំណាចប្រតិបត្តិរបស់លោកដើម្បីប្រកាសអាសន្នជាតិនិងកសាងជញ្ជាំងដោយគ្មានការអនុម័តពីសភា៕