នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញពីហានិភ័យផ្សេងៗចំពោះការប្រើវ៉ាយហ្វាយសាធារណៈPublic Wi-Fi

ភ្នំពេញ៖ ប្រជាពលរដ្ឋភាគច្រើនតែងតែប្រើប្រាស់វ៉ាយហ្វាយសាធារណៈ (Public Wi-Fi) សឹងតែគ្រប់ពេលវេលា នៅហាងកាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន ដោយមិនបានចាប់អារម្មណ៍ថារាល់ការប្រើប្រាស់ទាំងអស់នេះ អាចនាំមកនូវហានិភ័យផ្សេងៗដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និង ឯកសារ) លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware) ដូច្នេះដើម្បីប្រើប្រាស់វ៉ាយហ្វាយសាធារណៈប្រកបដោយសុវត្តិភាពលោកអ្នកគួរតែ៖

បញ្ជាក់ឲ្យប្រាកដថាវ៉ាយហ្វាយដែលបានភ្ជាប់គឺជាវ៉ាយហ្វាយដែលមានប្រភពច្បាស់លាស់

ជៀសវាងការចូលទៅក្នុងគណនីសំខាន់ៗដូចជា ធនាគារ iCloud និង Email ជាដើម

បិទប្រព័ន្ធវ៉ាយហ្វាយពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់

បិទNetwork Sharing នៅលើកុំព្យូទ័រដើម្បីជៀសវាងកុំព្យូទ័រដទៃទៀតភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក៕

ដកស្រង់ពី៖ ផេកនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា