លោក Erdogan បដិសេធសំណើរបស់សហរដ្ឋអាមេរិកមិនឱ្យវាយប្រហារពួក Kurds

អន្តរជាតិ៖ប្រធានាធិបតីទួរគី Recep Tayyip Erdogan បានច្រានចោលការទាមទារដោយសហរដ្ឋអាមេរិកដើម្បីធានាសុវត្ថិភាពអ្នកប្រយុទ្ធឃឺដដែលជាលក្ខខណ្ឌមួយសម្រាប់ការដកទ័ពអាមេរិកពីស៊ីរី។

លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថាកងទ័ពអាមេរិកនឹងចាកចេញពីប្រទេសស៊ីរី បន្ទាប់ពីប្រទេសទួកគីបានធានាសុវត្ថិភាពអ្នកប្រយុទ្ធឃឺដចងសម្ព័ន្ធជាមួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

កាលពីថ្ងៃអង្គារលោក Erdogan បានហៅលក្ខខណ្ឌនេះថាមិនអាចទទួលយកបានដោយនិយាយថាលោក Bolton បានធ្វើកំហុសធ្ងន់ធ្ងរក្នុងការកំណត់វា។

ប្រធានាធិបតីចាត់ទុកក្រុមយុទ្ធជនឃឺដនៅក្នុងប្រទេសស៊ីរីជាក្រុមភេរវជនមិនខុសពីក្រុមរដ្ឋឥស្លាមទេ។ គាត់បានព្រមានថាគាត់នឹងចាប់ផ្តើមប្រតិបត្តិការយោធាឆ្លងកាត់ព្រំដែនជាមួយក្រុមឃឺដ។

លោកBolton បានធ្វើកិច្ចចរចាជាមួយមន្រ្តីទួរគីនៅទីក្រុងអង់ការ៉ាកាលពីថ្ងៃអង្គារស្តីពីស្ថានភាពនៅស៊ីរីប៉ុន្តែបានចាកចេញពីប្រទេសដោយមិនជួបជាមួយលោក Erdogan ។

លោក Trump បាននិយាយកាលពីខែមុនថាអាមេរិកនឹងដកទ័ពចេញពីប្រទេសស៊ីរី។ ប៉ុន្តែភាពផ្ទុយគ្នារវាងអាមេរិកនិងទួរគីជុំវិញពួកយុទ្ធជនឃឺដកំពុងធ្វើឱ្យស្មុគស្មាញដល់ផែនការរបស់អាមេរិកក្នុងការដកកងទ័ពចេញពីស៊ីរី៕