បុរសជនជាតិចិនម្នាក់ដេកស្លាប់ក្នុងមុងទាំងអាក្រាតកាយ សង្ស័យជាករណីឃាតកម្ម

ភ្នំពេញ៖ បុរសជនជាតិចិនជាថៅកែហាងលក់ស្ពេត្រូ ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងមុងទាំងអាក្រាតកាយ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៩ នៅចំណុច ហាងលក់ស្តេត្រូយីហោ ភ្នំមាស ភ្នំប្រាក់ខនស្ត្រាក់សិនមេធៀរៀលឯ.ក ស្ថិតនៅបុរីជីបម៉ុងផ្ទះលេខ ១៨១ និង១៨៣ ផ្លូវ១០១៥ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បុរស ដែលដេកស្លាប់ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ YAN WEI QUANភេទប្រុសអាយុ ៥៦ឆ្នាំ ជាជនជាតិចិន ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មានពី នគរបាលមូលដ្ឋាន បានអោយដឹងថា នៅមុនពេលកើតហេតុ មិត្តភក្កិ ទូរស័ព្ទ ទៅជនជាតិចិនរូបនោះចូលមិនលើក ហើយ ក៏បានធ្វើដំណើរទៅហាងលក់ ដូរ ក៏បានគាស់ទ្វារ និងវាយបំបែកកញ្ចក់ចូលទៅជាន់ទី២ កន្លែង ដេកក៏បានប្រទះឃើញ ជនជាតិចិនរូបនោះ ដេកទាំងអាក្រាតកាយ ក្នុងមុង តែម្តង។ទោះបីជាយ៉ាងណាគេពុំដឹងថា ស្លាប់តាំងពីពេលណានោះទេ ។ភ្លាមៗ ក៏បានប្រាប់អ្នកជិតខាងរាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យ។

បើតាមនគរបាល ជំនាញបានអោយដឹងថា ជនរងគ្រោះស្លាប់ដោយសារតែកាំងបេះដូង ។ នៅមុនពេលស្លាប់ ជនរងគ្រោះក៏បានដោះអាវ ស្រាតខោទុកក្បែរខ្លួន រួចក៏បានចូលដេកទៅហើយ កាំងបេះដូង ស្លាប់ទាំងអាក្រាតកាយ ។សពត្រូវបាននគរបាលបញ្ជូនទៅតំកល់នៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំបងប្អូន នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕