បើករថយន្តបុករះរបងផ្ទះនិងកង់បីព្រមទាំងជញ្ជាំងផ្ទះរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្លែកបើករថយន្តមូយគ្រឿងបុករះរបងផ្ទះព្រមទាំងជញ្ជាំងផ្ទះរងការខូចខាតនិងរងរបួសមនុស្សធ្ងន់ស្រាលបីនាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺថ្ងៃទី១ខែមករាឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវ២៧១ចំនុចមុខក្លឹបថបក្នុងសង្កាត់បឹងទំពន់១ខណ្ឌមានជ័យ។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគបើករថយន្តឡង់គ្រីស័រពណ័ទឹកបិចពាក់ស្លាកលេខរដ្ឋ.17.2.0333ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះផ្លូវខណះមកដល់ចំនុចកើតហេតុខាងលើបានបុករះរបងផ្ទះនិងកង់បីពីក្រោយកំពង់បើកស្របគ្នាប៉ើងជាង១០ម៉ែត្រក្រឡាប់ផ្ងាជើងច្រង៉ាងហើយរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុកជញ្ជាំងផ្ទះម្កុជរាជធានីសំអាងការរងខូចខាតយ៉ាងដំណំនិងរងរបួសធ្ងន់ក្មេងតូចនិងស្ត្រីម្នាក់ចំណែកម្ចាស់កង់បីរបួសស្រាលត្រូវបានរថយន្តគ្លីនិចឯកជនហុងហាក់ដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងកង់បីរងគ្រោះស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់៕