ពិធីមង្គលការ បែរជាបង្កហិង្សាវាយតប់គ្នាផ្អើលពេញរោងការ រត់ជាន់ជើងគ្នា

(ខេត្តពោធិ៍សាត់) ៖ ម្ចាស់កម្មវិធីអាណាព្យាបាលកូនកំលោះ កូនក្រមុំ ខណៈអញ្ជើញភ្ញៀវឲ្យចូលរួមទទួលទានអាហារក្នុងថ្ងៃជ័យមង្គល ស្រាប់តែផ្ទុះអំពើហិង្សា វាយតប់ផ្អើលរោងការ រត់ជាន់ជើងគ្នា។ ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥៥ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។

សំរាប់មូលហេតុដែលផ្ដើមឲ្យកើតមានអំពើហិង្សាវាយតប់គ្នាកើតឡើង នូវមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ។ ជំហ៊ានដំបូងសង្ស័យផឹកស្រវឹងទាស់ពាក្យសម្ដីគ្នាបង្កជាហិង្សាតែម្ដង៕