បើករថយន្តបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលឲ្យស្លាប់ទុករថយន្តចោលរួចរត់គេចខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនិងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ បន្ទាប់ពីមានបុរសម្នាក់បើករថយន្តធុនដ្រាមួយគ្រឿងបុកពេញទំហឹងខណះជនរងគ្រោះកំពុងដើរឆ្លងផ្លូវរួចរថយន្តបង្កបើក រត់មកចូលខារ៉ាអូខេ ដាប់ប៊ែលយូ KTV ទុករថយន្តចោលម្ចាស់រត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង៦-១០នាទីយបមថ្ងៃទី៦ខែឆ្នូរឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ៣៣៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ មានស្រុកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតឃើញបុរសម្នាក់បើក រថយន្តធុនដ្រាមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AD-7000ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងលុះដល់ស្តុបផ្សារដើមគរចំណុចកើតហេតុខាងលើបានជ្រុលចង្កូតបុកបុរសម្នាក់ធ្វើដំណើរដោយស្មើរជើងតាមបណ្តោយផ្លូវ៣៣៦ទិសដៅពីកើតទៅលិចបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះបោកផ្ទប់និងថ្នល់រងរបួសធ្ងន់បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗដោយស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកត្រូវដឹកបន្តទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត្តតែអកុលសជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវ។ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមរត់គេចខ្លួនមកចូលខារ៉ាអូ ដាប់ប៊ែលយូ KTVបានចតរថយន្តចោលរួចរត់គេចខ្លួនបាត់។បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានរាយការណ៍ជូនសមត្ថកិច្ចមូុលដ្ឋានភាមៗក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់និងបានរកឃើញបណ្ណបើកបរមួយសន្លឹកនៅក្នុងរថយន្តមានឈ្មោះប្រាក់ ចាន់បូរមី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្លូវលេខ៦០ហ្សិត ផ្លូវ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះត្រូវបានរថយន្តសង្គ្ត្រោះដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំជំនាញចុះមកធ្វើកុសល្យវិច័្ចយរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីច្បាប់៕