នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ១នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញចុះបង្គា្របទីតាំងចែកចាយគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យ១នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំ។

កាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨ និង០០នាទី ស្ថិតនៅចំណុច ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះអ៊ុកសុឆៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។(ជួញដូរ)
វត្ថុតាងដកហូត÷
១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់ធំ
២/កូនថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួននិងប្រាក់រៀលបាំមឺុនទូរសព្ទ័ពីរគ្រឿង។

បច្ចុប្បន្នកំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕