នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ ដោយដកហូតបានថ្នាំញៀនចំនួន២១កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញចុះបង្គាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែងកាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤៖៣០នាទី ក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចបាន បើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនសកម្មប្រចាំតំបន់ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ស្ថិតនៅចំណុចលើផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សំរិត ផាន់ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

+រួមនឹងវត្ថុតាងដកហូត÷

/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២១កញ្ចប់តូច(ម្ភៃមួយកញ្ចប់តូច)

/កូនថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។

/បំពង់ជ័រ ពណ៌ទឹកក្រូច សម្រាប់ដាក់គ្រឿងញៀនមួយ។បច្ចុប្បន្នកំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕