ស្ត្រីម្នាក់ចងកសម្លាប់ខ្លួននៅក្នុងតូបលក់ខោអាវរបស់ខ្លួនសង្ស័យវិបត្តិផ្លូវចិត្ត

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារដេប៉ូម្នាក់ បានចងកសម្លាប់ខ្លួនឯងនៅក្នុងតូប របស់ខ្លួនសង្ស័យថាស្ត្រីរងគ្រោះមានវិបត្តិគ្រួសារ។ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង១១និង២០នាទីថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណផ្សារដេប៉ូជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 

សពឈ្មោះស្វាយ សុផល អាយុ៦៣ឆ្នាំ មុខរបរ ជាអាជីវករនៅផ្សារដេប៉ូ ស្នាក់នៅផ្ទះលេខ ១៥៦E1 ផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើ តែងតែមកបើកតូបលក់ដូររបស់ខ្លួនជារៀងរាល់ព្រឹកដូចសព្វដង  លុះដល់វេលាម៉ោងកើតហេតុស្រាប់តែកូនស្រីរបស់គាត់ បានឡើងមក រកស្រ្តីរងគ្រោះ តែរកមិនឃើញ រួចក៏បានទៅសួរនាំអ្នកនៅជិតនៅតែមិនឃើញទៀត  បន្ទាប់មកកូនស្រីរបស់គាត់ក៏បាន ដើរចូលទៅក្នុងតូបរបស់ខ្លួនវិញ ស្រាប់តែប្រទះឃើញម្តាយចង.កសម្លាប់ខ្លួនឯងបាត់ទៅហើយ ដោយយកក្រមាចងមួយចង្រឹងដែក ។ ប្រភពបានបន្តទៀតថា កាលពីម្សិលមិញស្រ្តីរងគ្រោះបានរអ៊ូរទាំថា រូបគាត់ពិបាកចិត្តដោយសារតែមាន វិបត្តិក្នុងគ្រួសារ  លុះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែបានប្រទះឃើញស្ត្រីរងគ្រោះខាងលើ ចង.កសម្លាប់ខ្លួនបាត់ទៅហើយ។

ភ្លាមៗនោះសន្តិសុខនៅផ្សារដេប៉ូ បានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅកន្លែងទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យកោសល្យវិច័យទៅលើស្ត្រីរងគ្រោះ រួចសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន ។បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី