Trump ព្រមានចិនអំពីការធ្វើពាណិជ្ជកម្ម

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅខ្លួនឯងថាជាតួអង្គ Tariff Man(បុរសពន្ធ)  ក្នុងការបង្ហាញពីជំហររឹងមាំរបស់លោកនៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន។ ក្នុងពេលជាមួយគ្នានេះដែរគាត់បានសម្តែងក្តីសង្ឃឹមសម្រាប់ការធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសនេះ។

លោក Trump បានយល់ស្របជាមួយលោកស៊ីជីនពីង  ប្រធានាធិបតីចិននៅអាហ្សង់ទីនកាលថ្ងៃសៅរ៍ដើម្បីលុបចោលការដំឡើងពន្ធគយលើការនាំចូលរបស់ចិននិងការបង្កើតរយៈពេលចរចាចំនួន 90 ថ្ងៃ។

លោកបានថ្លែងថា “កិច្ចចរចាជាមួយក្រុងប៉េកាំងបានចាប់ផ្តើមរួចហើយ” ។ លោកបន្ថែមថាក្រុមរបស់លោកដែលដឹកនាំដោយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer នឹងមើលឃើញថាតើកិច្ចព្រមព្រៀងពិតប្រាកដជាមួយប្រទេសចិនពិតជាអាចធ្វើទៅបានឬយ៉ាងណា។ លោកបានបន្ថែមថា “បើសិនជាបែបនោះយើងនឹងធ្វើវាបាន” ។ប៉ុន្តែគាត់ក៏បានព្រមានដែរថាប្រសិនបើមិនអាចធ្វើទៅបានសូមចាំថាគាត់គឺជា “បុរស ពន្ធ”៕