លោកពូទីន: ប្រទេសរុស្ស៊ីនឹងធ្វើតាមប្រសិនបើសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបានព្រមានថាប្រទេសរបស់លោកនឹងអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរកម្រិតមធ្យមប្រសិនបើសហរដ្ឋអាមេរិកដកចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធទ្វេភាគីជាមួយរុស្ស៊ី។

លោកពូទីនបានឆ្លើយតបទៅនឹងសេចក្តីប្រកាសកាលពីថ្ងៃអង្គាររបស់រដ្ឋមន្ត្រីការបរ​ទេសអាមេរិកលោក Mike Pompeo ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមដំណើរការដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមលុះត្រាតែប្រទេសរុស្ស៊ីបានអនុវត្តតាមលក្ខខណ្ឌនៃកតិកាសញ្ញាក្នុងរយៈពេល 60 ថ្ងៃ។

លោកពូទីនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃពុធថាមិនមានភស្តុតាងដើម្បីគាំទ្រការអះអាងរបស់សហរដ្ឋអាមេរិកថារុស្ស៊ីបានរំលោភលើកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរទេ។

លោកបានបន្តថារុស្ស៊ីប្រឆាំងនឹងការលុបចោលសន្ធិសញ្ញាប៉ុន្តែបើសិនជាអាមេរិក​សម្រេច​ចិត្តនោះរុស្ស៊ីនឹងឆ្លើយតបតាមលំដាប់លំដោយដែលបង្ហាញថាប្រទេសរបស់លោក​នឹងមានមីស៊ីលនុយក្លេអ៊ែរមធ្យម។

លោកពូទីនមានផែនការជួបលោកប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងកិច្ចប្រជុំកំពូល G20 កាលពីសប្តាហ៍មុនដើម្បីពិភាក្សាអំពីសន្ធិសញ្ញានេះ។ ប៉ុន្តែសហរដ្ឋអាមេរិកបានលុបចោលកិច្ចប្រជុំដោយលើកឡើងពីស្ថានភាពនៅអ៊ុយក្រែន៕