សហព័ន្ធបាល់ទាត់ពិភពលោកពិន័យលោក Marco Ianni ជំនួយការគ្រូបង្វឹកក្រុមតោខៀវ Chelsea ជាប្រាក់6,000 ផោនសម្រាប់ការប្រព្រឹត្តិប្រឆាំងនឹងក្រុម Manchester United

កីឡា៖លោក Marco Ianni ជំនួយការគ្រូបង្វឹកក្រុមតោខៀវ Chelsea ពិន័យ 6,000 ផោនដោយសមាគមកីឡាបាល់ទាត់បន្ទាប់ពីបានទទួលកំហុសដែលប្រឆាំងនឹងក្រុម Manchester United ។ ភាពចម្រូងចម្រាសបានកើតឡើងក្នុងនាទីទី 96 ក្នុងអំឡុងពេលប្រកួតជាមួយក្លិប Man Utd នៅ Stamford Bridge កាលពីថ្ងៃទី 20 ខែតុលា។

គ្រាប់បាល់របស់កីឡាករ Ross Barkley បានជួយឱ្យក្រុមតោខៀវរកបានមួយពិន្ទុដែលជំរុញឱ្យលោក Ianni ស្ទុះទៅអបអរសាទរនៅមុខតំបន់បច្ចេកទេស។

សូមរំលឹកថាសកម្មភាពរបស់លោក Ianni បាននាំមកនូវការមិនពេញចិត្តពីសំណាក់កីឡាករនិងបុគ្គលិករបស់ក្រុម United ដោយអ្នកចាត់ការទូទៅលោក Jose Mourinho បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីប៉ះទង្គិចពាក្យសម្ដីចុងក្រោយ៕