មេដាយមាស២ទៀតហើយ!! កីឡាការិនីខាន់ ចេសា ឈ្នះមេដាយមាស ២ក្នុងការប្រកួតពិភពលោកនៅកាលីហ្វ័រញ៉ា

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០២៨ ខាន់ ចេសា ឈ្នះ មេដាយមាស២ ក្នុងការ ប្រកួត ជីជិតស៊ូ កម្រិតពិភពលោក (JiuJitsu International World Championships) នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាមនាថ្ងៃសៅរ៍។

គួររំលឹកថា ខាន់ ចេសា ជាកីឡាការិនីទី២ របស់កម្ពុជាដែលឈ្នះមេដាយមាសក្នុង ព្រឹត្តិការណ៍កីឡាអាស៊ី បន្ទាប់ពីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ឈ្នះនៅក្រុង Incheon ឆ្នាំ២០១៤ ក្នុងរយៈពេល៧០ ឆ្នាំ៕ ប្រភពដកស្រង់ពី៖ NOCC