កូរ៉េខាងត្បូងស្មើ 2-2 ជាមួយ Panama ខណៈដែលលោក Bento បន្តការនាំមិនដែលចាញ់សោះ

កីឡា៖លោកPaulo Bentoមានអ្នកគាំទ្រដ៏ច្រើនបំផុតយ៉ាងលឿននៅប្រទេសកូរ៉េ។គ្រូបង្វឹកថ្មីនៃ​ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានចាប់ផ្តើមការមិនស្គាល់ចាញ់របស់គាត់ក្នុ​ង​​​ការប្រកួត4 ប្រកួតរួមជាមួយនឹងការប្រកួតស្មើ2-2 ជាមួយក្រុមប៉ាណាម៉ានៅ កីឡាដ្ឋា​ន​​Cheonan កាលពីល្ងាចថ្ងៃអង្គារ។

ការសាកល្បងជាមួយនឹងក្រុមកីឡាករថ្មីររបស់ Bento បានចាប់ផ្តើមយ៉ាងល្អជាមួយនឹងកីឡាករ Park Joo-ho ដែលស៊ុតបាល់បញ្ចូលទីគ្រាប់ទី 1 របស់គេក្រោយពីលេងបានត្រឹមតែ 4 នាទីប៉ុណ្ណោះ។Hwang In-beom បានរកគ្រាប់នាំមុខទីពីរនៅនាទីទី 31 ។

ក្រុមប៉ាណាម៉ាបានរកគ្រាប់បាល់មួយគ្រាប់វិញមុនពេលសម្រាកហើយក្ដីអំណរបានប្រែទៅជាការខកចិត្តនៅនាទីទី 3 នៃតង់ទី 2 នៅពេលដែលក្រុមមកពីអាមេរិកកណ្តាលមួយនេះបានរកគ្រាប់បាល់ 2-2 ។

លោក Bento បាននិយាយថាជំនួបនេះបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើនល្បឿននៃការប្រកួតរបស់ពួកគេ៕