ពលរដ្ឋជប៉ុនស្ថិតក្នុងលំដាប់ទី ២នៃអាយុសង្ឃឹមរស់ជាមធ្យមលើពិភពលោកដោយមានការរីកចម្រើនផ្នែកវេជ្ជសាស្ត្រនិងសុខភាព

សុខភាព៖យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថាបុរសនិងនារីជប៉ុនឈរក្នុងចំណាត់ថ្នាក់ទី ២ លើតារាងអាយុសង្ឃឹមរស់ជាមធ្យមរបស់ពិភពលោកក្នុងឆ្នាំ ២០១៦ បន្ទាប់ពីហុងកុង។

អាយុជាមធ្យមនៃបុរសនៅជប៉ុនបានកើនឡើងពីលំដាប់ទី ៤នៅឆ្នាំ ២០១៥ គឺពួកគេអាចរស់បានរយៈពេល៨០.៩៨ ឆ្នាំដោយកើនឡើង ០,២៣ ឆ្នាំខណៈដែលស្ត្រីអាចរស់បាន ៨៧.១៤ ឆ្នាំកើនឡើង ០,១៥ ឆ្នាំពីឆ្នាំមុន។ ពលរដ្ឋហុងកុងអាចមាន អាយុជាមធ្យម ៨៧,៣៤ ឆ្នាំសម្រាប់ស្ត្រីនិង ៨១,៣២ឆ្នាំសម្រាប់បុរស។

ស្ត្រីជប៉ុនមានអាយុកាលជាមធ្យមខ្ពស់ជាងគេលើពិភពលោកដែលមានអាយុកាលមធ្យមចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ ២០១០។

សម្រាប់ស្ត្រីអេស្ប៉ាញឈរនៅលំដាប់លេខ ៣ ពេលអាយុដែលអាចសង្ឃឹមរស់ជាមធ្យមចំនួន ៨៥,៤២ ឆ្នាំ៕