កីឡាការិនី Petra Kvitova ផ្ដួល Wang Yafan 2-0ជុំទីពីរក្នុងព្រឹត្តិការណ៍US Open 2018

កីឡា៖កីឡាការិនីPetra Kvitova មកពីសាធារណរដ្ឋឆេកយកទទួលជ័យជំនះក្នុងជុំទីពីរលើកីឡាការិនីចិន Wang Yafan ក្នុងវិញ្ញាសារឯកក្តជននារីក្នុងព្រឹត្តិការណ៍ US Open 2018 នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃទី 30 ខែសីហាឆ្នាំ 2018 ។ Petra Kvitova ផ្ដួល Yafanក្នុងលទ្ធផល 7-5, 6-3។

ជាមួយគ្នានេះកីឡាការិនីអាមេរិក Madison Keys ដែលចាញ់ Sloane Stephens កាលពីឆ្នាំទៅបានផ្តួលមិត្តរួមជាតិរបស់គេ Bernarda Peraដោយពន្ទូរ 6-4 6-1 ។

សូមជម្រាបជូនថាជុំបន្ទាប់កីឡាការិនីវ័យ២៨ Kvitova នឹងជួបការិនីបេឡារុសអាយុ 20 ឆ្នាំ Aryna Sabalenka ដែលបានឈ្នះពានរង្វាន់ New Haven កាលពីដើមខែសីហា៕