Luka Modric ជាប់ជាកីឡាករល្អបំផុតប្រចាំពានUEFAអឺរ៉ុបរដូវ​កាល2017-18

កីឡា៖ខ្សែបម្រើកណ្តាលរបស់ក្រុម Real Madrid កីឡាករ Luka Modric របស់ក្រូអាតបានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបរដូវកាល 2017-18 នៅប្រទេសម៉ូណាកូនៅក្របខ័ណ្ឌ Champions League

Modric វ័យ 32 ឆ្នាំបានឈរលើអតីតមិត្តរួមក្រុម Cristiano Ronaldo ដែលបានផ្ទេរទៅកាន់ Juventus កាលពីខែកក្កដាខណៈ Mohamed Salah របស់Liverpool ក៏មានឈ្នោះក្នុងការបោះឆ្នោត។ ចំណែក Keylor Navas និង Sergio Ramos បានឈ្នះពានរង្វាន់អ្នកចាំទីនិងអ្នកការពារដ៏ល្អបំផុត។

សូមជម្រាបជូនថាអ្នកដែលមានសិទ្ធបោះឆ្នោតនោះរួមមានគ្រូបង្វឹកក្របខ័ណ្ឌ Champions League និង Europa League រួមជាមួយអ្នកកាសែតដែលជ្រើសរើសចំនួន 55 នាក់នៅទូទាំងទ្វីបអឺរ៉ុប៕